អ៊ីតាលី៖ ក្លឹប Juventus បានចេញមកប្រកាសថាកីឡាករ Daniele Rugani និង Blaise Matuidi បានជាះស្បើយពីជម្ងឺកូវីដ១៩ ហើយបានថធ្វើតេសអវិជ្ជមានជាច្រើនដង។កីឡាករទាំងពីរខាងលើបានឆ្លងមេរោគកូវីដ១៩ កាលពីខែមុន ហើយបានសម្រាកព្យាបាលប៉ុន្មានសប្ដាហ៍មកនេះ រហូតដល់ក្លឹប Juventusបានប្រកាសថាពួកគេបានជាសះស្បើយហើយ។ដោយឡែកសម្រាប់កីឡាករម្នាក់ទៀតក្នុងក្រុមដែរនោះគឺ Dybala នៅមិនទាន់ជាសះស្បើយនោះទេ ប៉ុន្តែរូបគេមានសុខភាពល្អធម្មតា។យោងតាមប្រភពCTS
គួរបញ្ជាក់ថា នៅអ៊ីតាលីជាប្រទេសឆ្លងកូវីដ១៩ មុនគេនៅអឺរ៉ុបនិងសម្លាប់មនុស្សជាង១ម៉ឺននាក់។ បច្ចុប្បន្នប្រទេសនេះបានធូរស្បើយបន្តិចហើយ ប៉ុន្តែមិនទាន់អាចបើកដំណើរការវិញនោះទេដោយត្រូវរង់ចាំដល់ថ្ងៃទី៣ខែឧសភាឯណោះ ទើបអាចសម្រេចបាន៕RT