ក្លិបកំពូលនៅអេស្ប៉ាញមួយកំពុងតែពិភាក្សាផ្នែកហិរញ្ញវត្ថុ
អេស្ប៉ាញ៖តាំងពីមានជម្ងឺកូវីដ១៩រាតត្បាតនៅក្នុងប្រទេសយ៉ាងខ្លាំង ក្លិប Sevilla បានចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយនៅក្នុងការប្រជុំគ្នាយ៉ាងស្វិតស្វាញក្នុងការសំរេចចិត្តនូវវិធីដ៏ល្អបំផុតដើម្បីសម្របសម្រួលក្លិបជាមួយកីឡាករ។យោងតាមប្រភព Macra
ក្លឹបគ្រោងនឹងដាក់ពាក្យសុំ ERTE ដើម្បីអោយរដ្ឋាភិបាលអេស្ប៉ាញបើកប្រាក់ខែអោយបុគ្គលិករបស់ពួកគេក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំ។ បន្ទាប់ពីម៉ារីកាយល់ថាក្លឹបបានខកខានធ្វើកិច្ចព្រមព្រៀងជាមួយកីឡាកររបស់ខ្លួនជុំវិញការកាត់ប្រាក់ខែ។ មានកីឡាករពីរឬបីនាក់ដែលបដិសេធមិនទទួលយកការកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ ឥឡូវនេះ ERTE នឹងដកហូតប្រាក់ចំនួន ៧០ ភាគរយនៃប្រាក់ឈ្នួលរបស់ពួកគេខណៈពេលបាល់ទាត់នៅតែបន្តផ្អាក។ លោកម៉ូនីឈីដែលជាអ្នកសម្របសម្រួលរបស់ក្លិបបាននិយាយទៅកាន់កីឡាករនិងអ្នកតំណាងរបស់ពួកគេអំពីបញ្ហានៃការកាត់ប្រាក់ឈ្មួល។
គួរបញ្ជាក់ថា នាយកមួយចំនួននៅក្នុងក្លិបបានស្នើឱ្យប្រើប្រាក់របស់ក្លឹបដើម្បីទូទាត់នូវភាពខុសគ្នាទាំងនេះប៉ុន្តែវាអាស្រ័យលើកិច្ចព្រមព្រៀងជាមួយកីឡាករជុំវិញការកាត់ប្រាក់ឈ្នួល៕RT