ទីលានប្រណាំងរថយន្តលំដាប់ពិភពលោកទី២ ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា  នឹងចាប់ផ្ដើមសម្ភោធក្រោយពេលដែលជំងឺវីរុសកូវីដ១៩នេះស្ងប់ស្ងាត់ទៅវិញ។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ុង ឬទ្ធី បានចុះមកពិនិត្យមើលទីលានប្រណាំងរថយន្តជាមួយលោក Yamamoto រួមជាមួយដៃគូររបស់គាត់ដែលគ្រោងនិងបើកសម្ភោធនៅក្រោយពេលកូវីដ១៩ បានរលត់ទៅ វិញ។ 

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានសហការជាមួយនឹងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Co.Ltd កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសហប្រតិបត្តិការអាជីវកម្ម សាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខ២នៅលើពិភពលោក ដែលជាគម្រោងវិនិយោគលើកដំបូងបំផុតនៅលើទឹកដី ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ