ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជួយសង្គ្រោះសត្វជាង៧០០០០ក្បាល ពីការធ្វើពាណិ ជ្ជកម្មសត្វព្រៃខុសច្បាប់។

យោងតាមការចេញផ្សាយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  នាពេលថ្មីៗនេះ បានឲ្យដឹងថា ដោយឡែក ថ្មីៗនេះ សត្វកំប្លុកចំនួន២ក្បាល និងសត្វចេកទុំខៀវចំនួន២ក្បាល ត្រូវបានដកហូតដោយមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតឆាយអារ៉ែង។ មន្ត្រីឧទ្យានុរក្សបានធ្វើការដកហូតសត្វបក្សីទាំងនេះពីអ្នកបរបាញ់ម្នាក់ដែលបានកំពុងធ្វើដឹកសត្វទាំងនេះដោយម៉ូតូ។ 

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្ដថា តែជាអកុសល សត្វបក្សីចំនួន៣ក្បាលក្នុងចំណោមសត្វបក្សី ទាំងនេះ ត្រូវបានស្លាប់នៅក្នុងថ្ងៃដូចគ្នានោះដែរ ហើយមានតែសត្វបក្សីមួយក្បាលប៉ុណ្ណោះ ដែលអាចដោះលែងចូលទៅក្នុងព្រៃវិញបាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ