ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយក្លឹប Real Madrid  ដើម្បីដណ្តើមយកខ្សែប្រយុទ្ធ Marcus Rashford ពីManchester United ។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ហាក់ដូចជាមិនយកចិត្តទុកដាក់លើរូបគាត់ ពីជំនាន់ក្រោមការដឹកនាំរបស់លោក Jose Mourinho ។

កាលពីថ្ងៃសៅរ៍ Rashford បានបើកឆាកស៊ុតបញ្ចូលទីមួយគ្រាប់ ក្រោមការដឹកនាំដំបូងរបស់លោក Ole Gunnar Solskjaer ជាមួយនឹងជ័យជម្នះ ៥-១ លើ Cardiff ។

មិនតែប៉ុណ្ណោះ Rashford ក៏មានការចាប់អារម្មណ៍របស់ ក្លិប AC Milan ផងដែរ។យោងទៅតាម Daily Express ក្លឹបអ្នកមានបុណ្យ Barcelona បានរៀបចំចងក្រងឯកសារប្រវត្តិលំអិតរបស់ Rashfordហើយ។

គួរបញ្ជាក់ផងដែរថា Rashford វ័យ២១ឆ្នាំនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់ សម្រាប់ក្លឹបនៅរដូវកាលនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ