គ្រូបង្វឹកថ្មី Ole Gunnar Solskjaer បានបំបែកកំណត់ត្រាមិនធ្លាប់មាននៅ Manchester United ចាប់តាំងពីឆ្នាំ 1946មក។
Manchester United បានទទួលជ័យជម្នះ 2-0 លើ Newcastle United កាលពីយប់ថ្ងៃពុធ តាមរយៈការរកគ្រាប់បាល់ពី Romelu Lukaku និង Marcus Rashford នៅនាទីទី 64 និង នាទី 80 ក្នុងតង់ទីពីរ។
ក្រោយពីទទូួលជ័យជំនះ 4 ដង ជាប់គ្នាក្រោមការដឺកនាំរបស់គ្រូបង្វឹកថ្មី Ole Gunnar Solskjaer នៅក្លឹប Manchester United បានធ្វើអោយរូបគាត់បានបំបែកកំណត់ត្រាមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ 1946មក ។ លោក Ole Gunnar Solskjær ជាគ្រូបង្វឹកទី២បន្ទាប់ពី Sir Matt Busby ដែលដឹកនាំបិសាចក្រហមឲ្យឈ្នះ៤ប្រកួតដំបូង។
គ្រូបង្វឹកថ្មី Ole Gunnar Solskjær ត្រូវបានតែងតាំង មកដឹកនាំក្រុមបិចសាចក្រហម ក្រោយពីJose Mourinho ត្រូវបានម្ចាស់ក្លឹបបណ្តេញចេញពីដំណែង ក្រោយពីចាញ់ក្រុមហង្សក្រហម Liverpool ។ ចាំពីពេលនោះមក Ole Gunnar Solskjær បានធ្វើអោយក្លឹបប្រកួតឈ្នះ ៤ ប្រកូតជាប់គ្នា។
(រូបភាពលោក Sir Matt Busby )
សូមទស្សនាវិដេអូខាងក្រោម
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ