កាលពីព្រឹកថ្ងៃពុធ ក្លឹប Chelsea បានធ្វើសេចក្តីថ្លែងការណ៍ដោយផ្ទាល់ថាបាននាំយកកីឡាករវ័យក្មេងដ៏ឆ្នើមពីក្លឹប Dortmund នោះគឺ កីឡាករ Christian Pulisic ។Pulisic ដែលជាខ្សែបម្រើស្លាបជនជាតិអាមេរិកបាន​ផ្ទេរទៅអោយក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រហែល ៥៧.៦ លានផោន។កីឡាករវ័យ ២០ ឆ្នាំរូបនេះនឹងត្រូវបន្តលេងអោយក្លឹប Dortmund នៅឡើយទេក្នុងនាមជាកីឡាករខ្ចីជើងសម្រាប់រដូវកាល ២០១៨/១៩នេះ ហើយនឹងត្រូវទៅលេងនៅក្លឹបថ្មីរបស់ខ្លួននារដូវកាលថ្មីខាងមុខ។លោក Pulisic បាននិយាយថា "នៅរដូវក្តៅខាងមុខ ខ្ញុំនឹងលេងអោយក្រុមតោខៀវ Chelsea ហើយវាជាការប្រកួតប្រជែងថ្មីមួយនៅក្របខ័ណ្ឌ Premier League។ វាគឺជាមោទនភាពមួយដែលបានលេងលើក្លឹបដ៏ល្បីល្បាញមួយនេះ ហើយខ្ញុំនឹងខិតខំកសាងស្នាដៃល្អៗជូនដល់ក្លឹប។"

គួររម្លឹកផងដែរថា Pulisic បានបង្ហាញខ្លួនចំនួន ១១៥ ដងឱ្យក្រុម Dortmund។ គាត់ក៏លេងឱ្យក្លឹប Michigan Rush និង PA Classics នៅស្រុកកំណើតរបស់គាត់ផងដែរ មុនពេលចូលរួមជាមួយ Dortmund ក្នុងវ័យ ១៦ឆ្នាំ នៅឆ្នាំ ២០១៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ