យោងតាមមន្ត្រីឧទ្យានុរក្ស និងសហ គមន៍ដែលចុះទៅយាមបន្ទាយសត្វ ប្រទះឃើញវត្តមានហ្វូងរ នាលពណ៌វិលមក វិញនៅពាក់កណ្តាលខែវិច្ឆិកា និងដើមខែធ្នូដើម្បីមករៀបចំសម្បុកពងកូ ននៅលើដើមឈើព្រៃលិចទឹកដូចជាដើមរាំងដើមផ្ទោល ដោយរុំព័ទ្ធស៊ប់ទ្រុបជា មួយពួក ព្រៃស្បាតដូចជាដើមរញា ដើមក្ទម្ព មានកំពស់ផុតពីដីពី៣,៥ម៉ែត្រទៅ៥ម៉ែត្រ។ រដូវកាលបន្តពូជចាប់ផ្តើមក្រោយរដូវមូសុង ដើម្បីកាត់បន្ថយហានិភ័យចំពោះការខូចខាតសំបុក។ រនាលពណ៌ជាប្រភេទសត្វដែលកាច់សម្បុកនៅតាមដើមឈើ និងរស់នៅផ្តុំគ្នាជាបន្ទាយ ។ 

យោងតាមទិន្នន័យតាមដានសត្វព្រៃនៅតំបន់រ៉ាមសារព្រែកទាល់ ឆ្នាំ២០១៣ទៅ២០១៤ សត្វរនាលពណ៌បានទៅកាច់សម្បុករាយប៉ាយលើដើមឈើចំនួនជាង៣៦៨ដើម និងក្នុងមួយដើមអាចមានពី៤ទៅ៥សម្បុក ហើយទិន្នន័យនេះទំនងជាមានការប្រែប្រួលបន្ទាប់ពីមានភ្លើងឆេះព្រៃលិចទឹកនៅតំបន់ព្រែកទាល់ និងជុំវិញបឹងទន្លេសាបចាប់ពីឆ្នាំ២០១៦មក។ 

រនាលពណ៌ជាប្រភេទសត្វដែលចូលចិត្តរស់នៅទាំងហ្វូង។ សម្បុករបស់រនាលពណ៌ប្រើប្រាស់រុក្ខជាតិជាវត្ថុធាតុដើមដើម្បីស្ថាបនាឡើង។ មេមួយក្បាលពងម្តងបាន៣ទៅ៥ពង និងប្រើរយៈពេល៣០ថ្ងៃទើបញាស់។ នៅពេលវាមានអាយុ៦០ថ្ងៃ វាចាប់ផ្តើមដុះរោមសំឡីពណ៌ស បន្ទាប់មកក៏ប្រែជាពណ៌ត្នោតខ្ចីបន្តិចម្តងតាមអាយុកាលរបស់វា ។ 

រនាលពណ៌ឈ្មោល និងញីទទួលខុសត្រូវក្រាបពង និងចិញ្ចឹមបីបាច់កូនតូចៗ។ មេបានផ្លាស់គ្នាបាំងថ្ងៃកូន ដោយសារកូនតូចដែលទើបនឹងញាស់មិនអាចមើលថែខ្លួនវាបានទេ មិនមានរោមការពារខ្លួន និងភ្នែកនៅមិនទាន់បើកទទួលពន្លឺថ្ងៃ។ ពេលមេនៅក្នុងសម្បុកជាមួយកូន បារបស់វានឹងឆ្លាស់គ្នាចេញទៅរកចំណី និងទឹក មកបញ្ចុកពួកវាដល់ក្នុងសម្បុក ហើយពេលខ្លះមេវាចេញទៅរកម្តងទុកអោយបានៅថែទាំកូន។ សកម្មភាពថែទាំកូននិងគ្រួសារគឺបន្តបែបនេះ រហូតដល់ពួកកូនៗដុះរោមគ្របដណ្តប់ខ្លួនវា និងអាចហោះហើរបានដោយខ្លួនឯង។ ជាមធ្យមវាប្រើពេលប្រហែលជា៦០ថ្ងៃបន្ទាប់ពីវាញាស់ ហើយអាចហោះហើរដោយខ្លួនឯងបាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ