នាថ្ងៃឈប់សម្រាកដ៏ដំខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី «សម្រាកសៀមរាប» ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំង បញ្ចៀសបានការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ក៏ដូចជាក្នុងបរិវេណកន្លែងប្រារព្ធពិធី។

រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជា បណ្តោះអាសន្នលើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយ ចំនួននៅក្នុងក្រុងសៀមរាប ដូចខាង ក្រោម៖

១-កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ដល់ចំណុចមុខសណ្ឋាគារ J7 ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ ដល់ម៉ោង ២១:០០នាទីយប់

២-កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុច ស្ពានអតីតមន្ទីរ ទេសចរណ៍ ចាស់ រហូតដល់ចំណុចស្ពានវត្តរាជបូព៌ និងកំណាត់ផ្លូវដែលច្រកចូលមកកាន់ ផ្លូវពោធិ៍កំបោរ (ផ្លូវខាង លិច មាត់ស្ទឹង) ចាប់ពី ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ២១:០០នាទីយប់

៣-កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចអតីតសាលាមត្តេយ្យត្រីកោណ ដល់ចំណុចផ្លូវចូលសុខសាន្ត ចាប់ពី ម៉ោង ១៨:០០នាទីល្ងាច ដល់ម៉ោង ២៤:០០នាទីយប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ