ព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ ការដ្ឋានសាងសង់ចំណតរថយន្តមុខផ្សារលើធំថ្មី កំពុងដំណើ រការចាក់បេតុងបង្ហើយ ដើម្បីអោយចំណតរៀបចំបានឆាប់រហ័សនាពេលខាងមុខ។ការរៀបចំសណ្តាប់ធ្នាប់ គឺជាកិច្ចការដែលត្រូវបានរដ្ឋបាលខេត្ត បានកំណត់ក្នុងទិសដៅការងារឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ជាមួយគ្នានេះអាជ្ញារធរបានអំពាវនាវឱ្យពលរដ្ឋ ចូលរួមអនុវត្តតាមផែនការរៀបចំសណ្តាប់ធ្នាប់របស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយការកកស្ទះ និងសោភ័ណភាពផងដែរ៕SP