រាជរដ្ឋាភិបាល បានចេញនូវសេចក្តីកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកម្ពុជា ចំពោះអ្នកដំណើរបរទេស ដែលជាអ្នកវិនិយោគគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានារ ឬមានការអញ្ជើញ។ចំពោះអ្នកធ្វើដំណើរបរទេសទូទៅចូលមកកម្ពុជាធ្លាក់ចុះពី៣០០០ដុល្លារមកត្រឹម ២០០០ ដុល្លារវិញ។

យោងតាមសេចក្តីសម្រេចដែលចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះការធ្វើដំណើរមកដល់របស់អ្នកធ្វើដំណើរបរទេសដែលជាអ្នកវិនិយោគគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលមានការធានា និងមិនទទួលបាលការអញ្ជើញ។

ចំពោះអ្នកធ្វើដំណើរបរទេសទាំងអស់នេះ នឹងត្រូវបានអនុវត្តដូចអ្នកធ្វើដំណើរ បរទេសទូទៅដទៃទៀ តដែល ពោលគឺ អ្នកធ្វើដំណើរបរទេសទូទៅដែលគ្រោងចូលមកកម្ពុជា គឺត្រូវដាក់ប្រាក់ តម្កល់ចំនួន២០០០ ដុល្លារ សម្រាប់ការស្នាក់នៅ រង់ចាំលទ្ធផលកូវីដ ថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូន និងថ្លៃចំណាយក្នុងពេលធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរនោះមានវិជ្ជមានកូវីដ និងទិញសេវាធានារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ តម្លៃ៩០ដុល្លារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ