បាយការណ៍របស់អាជ្ញាធរមីន បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២០  ក្រោមអធិបតីឯកឧត្តមទេសរដ្ឋមន្រី្តលី ធុជអនុប្រធានទី១អាជ្ញាធរមីន នាថ្ងៃទី២៩ ខែកក្កដានេះ បានលើកឡើងថា អត្រាគ្រោះថ្នាក់ក្នុងឆមាសទី១ឆ្នាំ២០២០នេះ  មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣៨នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ១៧នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ២១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានជនរងគ្រោះ ៦២នាក់ គឺថយចុះ ៣៩%។

ក្នុងឆមាសទី១ឆ្នាំ២០២០នេះដែរ មានប្រតិបត្តិករចំនួន០៧ រួមមាន៖កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌល សកម្មភាពមីនកម្ពុជាអង្គការហាឡូត្រាស អង្គការម៉េក អង្គការអិនភីអេ អង្គការអាប៉ូប៉ូ និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតមីនសម្រេចបានផ្ទៃដី ៦៣គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ៧ ៨៥៥គ្រាប់ មីនប្រឆាំងរថក្រោះ ១៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២៥ ៤៤០គ្រាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ