ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសម្ដែង ការហួសចិត្តយ៉ាងខ្លាំង ចំពោះមានគ្រួសារមួយ រស់នៅខេត្តបន្ទាយមានជ័យ ប្រមូលគ្រាប់មីន មក រក្សទុក និងចងព្យួរ នៅលើដើមអម្ពិល សំរាប់មើលកំសាន្ដអារម្មណ៍លេង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា «ហួសចិត្តតែម្តងលោកព្រះ! នៅថ្ងៃទី១០ មិថុនា នៅភូមិទំនប់ដាច់ ឃុំអូរ៣ ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅ លើដើមអំពិល សំរាប់ កំសាន្តអារម្មណ៍លេង»។

លោកបន្ដថា គ្រាប់មីនទាំងនោះ មានចំនួនជិត៣០គ្រាប់ ហើយគ្រាប់មីនភាគច្រើន នៅមាន ប្រសិទ្ធភាពផ្ទុះ។លោក ហួសវាចានឹងថ្លែង ជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហើយគាត់ ប្រកបមុខរបរដើរស៊ីឈ្នួលដោះមីន ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់។

លោកបញ្ជាក់ថា មើលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង ហើយករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះ ឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់។លោក អំពាវនាវ ប្រជាពលរដ្ឋ ទាំងអស់ រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃើញអ្នកណាម្នាក់ប្រើប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មក សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬកំលាំង ស៊ីម៉ាក់ ជាបន្ទាន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ