នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩:២០នាទីព្រឹក ប្រជាពលរដ្ឋចំនួន០៤នាក់ រស់នៅភូមិកំពេង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានដើររកផ្សិតប៉ក់ នៅចំនុចអូរជ្រៅ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក៏ប្រទះឃើញគ្រាប់បេចំនួន០១គ្រាប់ រួចយ កមកដំលើឈើ បណ្តាលឲ្យផ្ទុះ ស្លាប់ ០១នាក់ របួសធ្ងន់០២នាក់ និង របួសស្រាល ០១នាក់ ជនរងគ្រោះមានឈ្មោះ៖

១- លុច លីណេ ភេទ ប្រុស អាយុ ១៥ឆ្នាំ (ស្លាប់)។

២- ស្រី ពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ(របួសធ្ងន់លើផ្ទៃមុខ)។

៣- ពិន ដាវុធ ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់ ដាច់ដៃស្តាំត្រឹមកែងដៃ)។

៤- នី ប៊ុនណាត ភេទប្រុស អាយុ ១៤ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះបន្តិច)។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ទីរួមស្រុកសំឡូត ខេត្តបាត់ដំបង។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ យកមក ដុំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូម រាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយ កគ្រាប់ទាំងនោះទៅកំទេចចោល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ