(ចិន)៖អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​លុបចោលជើង​ហោះហើរ​រាប់​រយ​និង​បាន​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង​និង​បាន​បង្កើន​ការធ្វើ​តេស្ត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ព្យាយាមរាំងខ្ទប់​ការផ្ទុះឡើង​នូវ​ការឆ្លងជំងឺ​កូវីដ១៩​ថ្មី​ដែល​ជាប់​ទាក់ទិន​នឹង​ទេសចរណ៍​មួយ​ក្រុម។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP

 រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រក្សា​ការប្រកាន់​ខ្ជាប់​នូវ​វិធីមិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ដោយការ​បិទ​ព្រំដែន​និង​សកម្ម​ភាព​សង្គមដ៏​តឹង​រឹង​របស់​ខ្លួន បើ​ទោះបី​ជា​ប្រទេស​ខ្លះ​ បាន​ព្យាយាម​បន្ធូរ បន្ថយការ​រឹត​បន្តឹង​របស់គេ​យ៉ាង​ណា​ក្តី។ការ​ផ្ទុះ​ឆ្លង​ក្នុង​ស្រុកត្រូវបាន​លុប​បំបាត់បាន​ជា​ច្រើន​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសចិន​ កំពុង​ស្ថិត​នៅ​ថ្ងៃ​ទី​៥ជាប់ៗ​គ្នា​នៃ​ការ​ឆ្លងករណី​ថ្មីៗ​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ពាយ័ព្យ​ប្រទេស​នោះ អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​តឹង​រឹងលើ​ការត្រួត​ពិនិត្យការឆ្លង​វីរុស​កូរ៉ូណា។

ការ​ផ្ទុះ​ឆ្លង​នៅពេល​ថ្មី​ៗនេះ​ គឺ​ជាប់​ពាក់ព័ន្ធ​នឹងប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ​ ដែល​បាន​ចូល​រួម​ជា​មួយ​ទេសចរណ៍​មួយ​ក្រុមដែល​មាន​គ្នា​ជា​ច្រើន​នាក់។ ពួក​គេបាន​ចាប់ផ្តើម​ការធ្វើ​ដំណើរ​ក្នុង​ទីក្រុង​សៀងហៃ​ មុន​ពេលធ្វើ​ដំណើរតាម​ជើង​យន្តហោះ​ទៅ​កាន់​ទីក្រុង Xi'an ក្នុង​ខេត្ត Gansu និង​តំបន់​ស្វ័យយ័ត Inner Mongolia ។ករណី​ឆ្លង​ជា​ច្រើន​ ត្រូវ​បាន​គេ​រកឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ ការ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នៅ​ក្នុង​ខេត្តនិង​តំបន់​យ៉ាងហោច​ណាស់​ក៏​ចំនួន​៥ដែរ ដែល​ក្នុង​នោះ​ក៏មាន​រដ្ឋធានី​ប៉េកាំង​ផង​ដែរ។

ជាការ​ឆ្លើយ​តប​ ​រដ្ឋាភិបាល​មូលដ្ឋាន​ បាន​ចាត់​វិធានការ​ធ្វើ​តេស្តក្នុង​ទ្រង់​ទ្រាយ​ធំ​ ដោយ​បិទ​រម្មណីយដ្ឋាន ទីតាំង​ទេសចរណ៍ សាលារៀន​និង​ទីតាំងកំសាន្ត​ផ្សេងៗនៅ​ក្នុង​តំបន់​ដែល​រង​ការ​ប៉ះពាល់​ហើយ​ក៏​បាន​បិទខ្ទប់​បរិវេណ​លំនៅដ្ឋាន​មួយ​ចំនួន​ដែល​ជា​គោល​ដៅ​នៃ​ការឆ្លង​រាល​ដាល​ផង​ដែរ។តំបន់​មួយ​ចំនួនដូច​ជា​ទីក្រុងLanzhou ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​៤​លាន​នាក់នៅតំបន់​ភាគពាយ័ត្យ​ប្រទេស​ចិន​នោះ​ អាជ្ញាធរ​បាន​ហាមប្រាមពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ លើក​លែង​តែ​មាន​ការ​ចាំបាច់​បន្ទាន់​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ចាកចេញ​ពី​ផ្ទះ​ លុះ​ត្រា​តែបាន​បង្ហាញ​ពីការ​ធ្វើ​តេស្ត​អវិជ្ជមានពុំ​មាន​ជំងឺ​កូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ