ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអាជា្ញធរមានសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះ ម្ចាស់គណនីឈ្មោះ Certifeed និង Semprox Cambodia ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតបន្តបោកប្រាស់ប្រជាពលរដ្ឋ។ នេះបើយោងទៅតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញនៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

 នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការផ្សព្វផ្សាយបំផ្លើសលក់ទូរបាញ់កំចាត់មេរោគ និងធុងអាគុយសម្លាប់មេរោគ បានបញ្ជាក់ថា ដោយពិនិត្រឃើញលើបណ្តាញសង្គមហ្វេសប៊ុកចំនួនពីរ ដែលមានគណនីឈ្មោះ Certifeed និង Semprox Cambodia កំពុងផ្សព្វផ្សាយលក់ទូរបាញ់កំចាត់វីរុស និងមេរោគ និងធុងអាគុយសម្លាប់មេរោគ ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។

 ក្រសួងសុខាភិបាលបញ្ជាក់ថា ខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ របស់គណនីហ្វេសប៊ុកទាំងពីរនោះគឺ៖

១) ទូរបាញ់កំចាត់មេរោគទំហំ ១.x.  កំពស់ ២ម ដែលមានជញ្ចាំងសងខាងការពារដោយកញ្ចក់ថ្លាជ័រ រនាំងមុខក្រោយបែបកៅស៊ូថ្លា សម្លាប់មេរោគបានល្អ និងការពារបុគ្គលិកពីវីរុសដ៏កាចសាហាវ។

២) ធុងអាគុយសម្លាប់មេរោគដែលអាចការពារ និងបញ្ឍប់ការរីករាលដាលមេរោគកូរ៉ូណា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ