នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។
បុរសដែលជាសះស្បើយទាំង២នាក់ស្ថិតនៅខេត្តកែប ដោយបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ីទទួលបានលទ្ធផលតេសអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកែប៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត