អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ត្រូវចងចាំថា ”យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ បើយើងធ្វេសប្រហែស”
បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់ដូចជាមានភាពធូរស្បើយខ្លះក៏ដោយ។ ត្រូវចងចាំថា”យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ បើយើងធ្វេសប្រហែស” នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែរម្លឹកអោយជនរួមជាតិបានដឹងជាប្រចាំ។
សូមបញ្ជាក់ថា៖ ថ្ងៃនេះក្រសួងសុខាភិបាល បានអោយដឹងថា៖ កម្ពុជាថ្ងៃនេះ គ្មានអ្នកឆ្លងកូវីដ-១៩ គ្មានអ្នកជាសះស្បើយ គឺនៅសល់២នាក់កំពុងព្យាបាលដដែល។ ក្នុងនោះមានទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបានលម្អិតថា ចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី ៤ខែឧសភា ឆ្នាំ២០២០ នេះ៕SS