ដោយមើលឃើញពីការរីករាលដាលនៃជំងឺកូវីដ-១៩(Covid-19) នៅក្នុងក្របខ័ណ្ឌទូទាំងសកលលោកកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ និងការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគដោយអាល់កុលចំនួន ៥គ្រឿង នៅលើទីតាំងសំខាន់ៗ ក្នុងរដ្ឋបាលខេត្ត កំពង់ចាម។

មកដល់មកដល់ថ្ងៃសៅរ៍ ទី១៨ ខែមេសា នេះ អាជ្ញាធរខេត្ត កំពុង បន្ត កា រផ្ស  ព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានវិធានការការពារ ទប់ ស្កាត់ និ ងចេះអនាម័យខ្លួនប្រាណ ជាប្រចាំដើម្បី ជៀសផុ តពីជំងឺ ដ៏សាហា វនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមអបអរផងដែរ ពាក់ព័ន្ធនឹងអ្នក ដែលមាន ផ្ទុកវីរុសកូវីដ-១៩ ទាំងអស់ ដែលបានសម្រាកព្យា បាលនៅ មន្ទីពេទ្យខេត្តកំពង់ចាម គឺបានជាសេះស្បើយអស់ហើយ។

ប៉ុន្តែទន្ទឹមនឹងការអបអរនេះ យើងទាំងអស់គ្នា ក៏ត្រូវបង្កើនការប្រុង ប្រយ័ត្ន គ្រប់ពេល និងអនាម័យខ្លួនប្រាណជាប្រចំា ក្រែងជំងឺដ៏សាហាវ នេះ ផ្ទុះឡើងវិញជាយថាហេតុណាមួយ ដែលយើងមើលមិនឃើញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យខេត្តកំពង់ចាមបានព្យាបា លអ្នកផ្ទុកជំងឺកូវីដ១៩ ឳ្យជាសះស្បើយបានចំនួន ប្រាំបួន នាក់ គឺជនជាតិម៉ាឡេស៊ីចំនួន ប្រាំបី នាក់និងជនជាតិខ្មែរម្នាក់។ ចំណែកឯជនជាតិអង់គ្លេសចំនួន ពីរ នាក់ ត្រូវបានស្ថានទូតប្រទេសនេះបានស្នើសុំតាមរយៈក្រសួងសុខាភិបាលបញ្ជូនទៅព្យាបាលមន្ទីរពេទ្យភ្នំពេញកាលពីសប្តាហ៍កន្លងទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ