ប្រសិបើ ចង់ការពារការឆ្លងកូវីដ១៩ ពេលជិះរថយន្តមានមនុស្សលើសពី១០នាក់ ត្រូវអនុវត្តវិធានការទាំង៥នេះ
បើយោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្រសួងបានអំពាវានាវឱ្យម្ចាស់រថយន្ត និងអ្នកធ្វើដំណើរ ដោយមធ្យោបាយដឹកជញ្ជូនរួម (រថយន្តBus និង Mini bus )ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់ ត្រូវអនុវត្តដូចជា៖
១៖ម្ចាស់រថយន្តត្រូវបើកបង្អួច ឱ្យខ្យល់ចេញ-ចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)។
២៖ អ្នកដំណើរគួរពាក់ម៉ាស់ ឬក្រមខ្ទប់មាត់ ច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុនៃវីរុសកូវីដ១៩ ផងដែរ។
៣៖សម្អាតជាប្រចាំនូវរថយន្តដោយប្រើទឹកសាប៊ូ និងជូតអាល់កុល តាមធ្នាក់កៅអី ។
៤៖ ចំពោះម្ចាស់រថយន្តត្រូវមានទឹកលាងដៃ អាកុល ឬជែល ឱ្យអ្នកដំណើរលាងដៃពេលឡើងលើរថយន្ត ។
៥៖ ចំពោះអ្នកបើកបររថយន្តទាំងអស់ដែលមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្នរួចអញ្ជើញទៅមន្ទីរពេទ្យរដ្ឋ ដើម្បីត្រួតពិនិតសុខភាព ។
ក្រសួងសុខាភិបាល សង្ឃឹមថា ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរទាំងអស់ចូលរួមអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួម ចំណែកផ្តាច់ការចម្លង វីរសុកូវី១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងទៅសហគមន៍៕SP