អាមេរិក៖មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងតម្រូវឱ្យធ្វើតេស្តរក COVID-19 អវិជ្ជមានសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការលុបចោលការរឹតបន្តឹងតឹងរ៉ឹងដើម្បីទប់ស្កាត់វីរុសនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាគោលនយោបាយថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករានឹងអនុវត្តចំពោះអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ដែលមានអាយុលើសពី២ ឆ្នាំមកពីប្រទេសចិន ហុងកុង ឬម៉ាកាវ។មន្ត្រីសុខាភិបាលបាននិយាយ អ្នកធ្វើដំណើរដែលធ្វើតេស្តវិជ្ជមានលើសពី១០ ថ្ងៃមុនការហោះហើរអាចដោយត្រូវផ្តល់ឯកសារនៃ លទ្ធផលតេស្តអវិជ្ជមាន។
ប្រទេសចិនបានជួបប្រទះនឹងការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ថ្មីៗនេះ បន្ទាប់ពីខ្លួនបានបិទបញ្ចប់ នូវការគ្រប់គ្រងប្រឆាំងមេរោគដ៏តឹងរ៉ឹងរបស់ខ្លួន។ គោលនយោបាយដែលគេហៅថា "សូន្យ COVID" ដែលរាប់បញ្ចូលទាំងការចាក់សោរ និងការធ្វើតេស្តយ៉ាងទូលំទូលាយ បានទប់ស្កាត់ការរីករាលដាលនៃមេរោគ ប៉ុន្តែក៏នាំឱ្យមានការខកចិត្តជាសាធារណៈ និងរារាំងដល់កំណើនសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថាក្រុងប៉េកាំងបានប្រឈមមុខនឹងការរិះគន់អន្តរជាតិជុំវិញភាពមិនស៊ីសង្វាក់គ្នានៅក្នុងរបាយការណ៍ទិន្នន័យផ្លូវការរបស់កូវីដ១៩៕