រុស្ស៊ី៖ មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ទីក្រុងមូស្គូបានបំផ្លាញឃ្លាំងគ្រាប់រំសេវសំខាន់របស់អ៊ុយក្រែននៅក្នុងទីក្រុង Kryvyi Rih ភាគខាងកើត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើឃ្លាំងផ្ទុកទំនិញ មានទីតាំងនៅក្នុងសហគ្រាសឧស្សាហកម្មមួយកន្លែងក្នុងទីក្រុងនៅតំបន់ Dnipropetrovsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ អង្គភាពសេវាកម្មសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រោងចក្រឧស្សាហកម្មមួយកន្លែងនៅក្រុង Kryvyi Rih បានឆេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ីចំនួនពីរគ្រាប់។

លោក Igor Konashenkov បានឱ្យដឹងថា គ្មានអ្នកស្លាប់ និងរងរបួសនោះទេ ក្នុងនោះ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ នូវអ្វីដែលពួកគេបាននិយាយថា ជាការងារប្រយុទ្ធរបស់អង្គភាពកាំភ្លើងធំធុនធ្ងន់ Malka៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ