លោក Alexei Navalny អ្នកនយោបាយប្រឆាំងរុស្ស៊ី ត្រូវបានផ្ទេរចេញពីពន្ធនាគារមួយទៅ ពន្ធនាគារមួយទៀតយ៉ាងសំងាត់
រុស្ស៊ី៖លោក Alexei Navalny អ្នកនយោបាយប្រឆាំងរុស្ស៊ីដែលកំពុងជាប់ពន្ធនាគារត្រូវបានផ្ទេរទៅពន្ធនាគារត្រូវបានផ្ទេរចេញទៅដោយសំងាត់។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគណៈកម្មការត្រួតពិនិត្យពន្ធនាគារ និងត្រូវបានចុះផ្សាយនៅសារព័ត៌មាន The Guardian នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
កាលពីថ្ងៃអង្គារ លោក Navalny ត្រូវបានផ្លាស់ទៅពន្ធនាគារ IK-6 នៅក្នុងភូមិ Melekhovo នេះបើតាមការឱ្យដឹងរបស់លោក Sergei Yazhan ប្រធាន គណៈកម្មការត្រួតពិនិត្យសាធារណៈក្នុងតំបន់។ពន្ធនាគារ IK-6 នេះត្រូវបានគេរាយការណ៍ថាមាន កេរ្តិ៍ ឈ្មោះល្បីល្បាញទៅលើការធ្វើទារុណកម្ម និងការរំលោភបំពានសិទ្ធិលើជនជាប់ទោស ។ការខ្វះព័ត៌មាន និងការលាក់ការសម្ងាត់ ដែលធ្វើឡើងចំពោះលោក Navalny គឺជាគម្រោងរបស់ ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin ។
សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ Navalny គឺលោក Leonid Volkov បាននិយាយនៅលើ Telegram ថាមេធាវីរបស់អ្នកនយោបាយបានទៅសួរសុខទុក្ខគាត់នៅក្នុងពន្ធនាគារកាលពីថ្ងៃអង្គារហើយត្រូវបានគេប្រាប់ថា "មិនមានអ្នកទោសឈ្មោះនេះនៅទីនេះទេ" ។
សូមបញ្ជាក់ថា លោក Navalny ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២១ នៅពេលត្រឡប់មកពីប្រទេសអាឡឺម៉ង់ បន្ទាប់ពីព្យាបាលជាសះស្បើយពីការបំពុល។ ហើយនៅខែមីនា ឆ្នាំ ២០២២ លោក Navalny ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ពីបទក្លែងបន្លំ និងមើលងាយតុលាការ ៕SP