(ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងនឹងបន្តគាំទ្រទីក្រុងមូស្គូលើ «អធិបតេយ្យភាព និងសន្តិសុខ» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចុះផ្សាយបន្តដោយសារព័ត៌មាន Aljazeera នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈក្នុង ការប ន្តផ្តល់កា រគាំទ្រទៅវិ ញទៅមក (ដល់ប្រទេសរុស្ស៊ី) លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗដូច ជាអធិបតេយ្យភាព និងសន្តិសុខ។វាជាការហៅទូរសព្ទជាលើកទីពីរហើយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក ពូទីន បានចាប់ផ្តើមការលុកលុយលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។
វិមានក្រឹមឡាំងបានលាតត្រដាងថា "វាត្រូវបានយល់ព្រមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការដឹកជញ្ជូន និងផ្នែកផ្សេងទៀត ដោយគិតគូរពីស្ថានភាពនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកាន់តែស្មុគស្មាញដោយសារគោលនយោបាយដាក់ទណ្ឌកម្មខុសច្បាប់របស់បស្ចិមប្រទេស"។ក្នុងនោះទីក្រុងមូស្គូក៏កំពុងស្វែងរកទីផ្សារថ្មី និងអ្នកផ្គត់ផ្គង់ដើម្បីជំនួសក្រុមហ៊ុនបរទេសធំៗដែលបានចាកចេញពីប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ៕SP