រុស្ស៊ីបដិសេធការលើកឡើងរបស់ក្រុមចារកម្មដែលថា លោកពូទីននឹងងងឹតភ្នែក ហើយនៅសល់បីឆ្នាំទៀតដើម្បីរស់
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃអាទិត្យទី២៩ឧសភា បានចេញមកបដិសេធពាក្យចចាមអារ៉ាមថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មានជំងឺសល់ពេលរស់មិនហួសបីឆ្នាំ ហើយលោកនឹងងងឹតភ្នែក ដោយលោកបានបញ្ជាក់ថា មិនមានសញ្ញាថា មេដឹកនាំរូបនេះមានជំងឺណាមួយទេ។
លោក Sergey Lavrov បានធ្វើការបដិសេធបែបនេះ កើតឡើងមួយថ្ងៃក្រោយសារព័ត៌មានអង់គ្លេសជាច្រើនបានផ្សាយថា មេដឹកនាំរុស្ស៊ីរូបនេះត្រូវបានគ្រូពេទ្យព្រមានថាលោកអាចរស់បានតែបីឆ្នាំទៀត នៅពេលប្រភពចារកម្មរុស្សីកាន់តែមានរម្ភឡើងអំពីមេដឹកនាំមានជំងឺ។ក្នុងសារព័ត៌មានដដែលបានឱ្យដឹងថា មន្ត្រីចារកម្មFS ស្ថានភាពសុខភាពរបស់លោកពូទីនថា«មហារីកំពុងវិវត្តទៅធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស» ។
សារព័ត៌មានMirrorបាននិយាយថា មន្ត្រីចារកម្មរុស្ស៊ីបានទម្លាយព័ត៌មានថា មេដឹកនាំរូបនេះនៅ ទេនិងក៏កំពុងបាត់បង់ការមើលឃើញឆ្ងាយផងដែរ។
បើតាមសារព័ត៌មានខាងលើ ដំណឹងស្តីពីសុខភាពរបស់លោកពូទីនបានលេចឡើងជាផ្នែកនៃសារសម្ងាត់មួយចេញពីភ្នាក់ងារសម្ងាត់រុស្ស៊ីម្នាក់ទៅកាន់អតីតភ្នាក់ងារFSBលោកបូរីស កាពីចកូវ(Boris Karpichkov)។សារព្រមានថា ពូទីនមិនព្រមពាក់វ៉ែនតា ដោយខ្លាចគេដឹងថាលោកចុះខ្សោយសុខភាពនិងលោកឥឡូវកំពុងស្តីបន្ទោសមនុស្សក្រោមបង្គាប់ជាមួយនឹងកំហឹងដែលមិនអាចគ្រប់គ្រងបាន។
មុននេះប៉ុន្មានថ្ងៃក៏មានសេចក្តីរាយការណ៍ថាលោកពូទីនបានធ្វើការវះកាត់ដុំសាច់មហារីកចេញតែមិនជោគជ័យទេនិងកំពុងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
តាមពិតពាក្យចចាមអារ៉ាមអំពីសុខភាពរបស់ពូទីនបានលេចឡើងអស់ពីឆ្នាំមកហើយដោយដំបូងគេថាគាត់កើតជំងឺវង្វេងប៉ាគីនសុន(Parkinson)និងក្រោយមកថាមហារីក និងពាក្យចចាមអារ៉ាមលេចឡើងជាថ្មីក្រោយលោកបញ្ជាទ័ពចូលលុកលុយអ៊ុយក្រែន៕SP