សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួុយកម្លាំងនគរបាលមូលដ្ឋាន បានចុះឆ្មក់ឡោមព័ទ្ធ និងបង្ក្រាបទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលបានលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ រួមមានជនជាតិវៀតណាម ចិន និងខ្មែរផងដែរ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅកោះពេជ្រ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សម្រាប់ជនសង្ស័យ និងវត្ថុតាងជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕