រុស្ស៊ី៖ សភារុស្ស៊ីបានអនុម័តច្បាប់មួយកាលពីថ្ងៃពុធ ដើម្បីលុបចោលការកំណត់អាយុ សម្រា​ប់កា​របម្រើ​តាមកិច្ចសន្យាក្នុងជួរកងទ័ព ចំពេលមានការខាតបង់យ៉ាងធ្ងន់ធ្ងរនៅអ៊ុយក្រែន។ នេះបើ​យោងតាមការចេញផ្សាតយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

 អ្នកនាំពាក្យសភាឌូម៉ា លោក Vyacheslav Volodin បាននិយាយថា «ថ្ងៃនេះយើងត្រូវតែពង្រឹ​ងកង​​កម្លាំ​ងប្រដាប់អាវុធ និងជួយក្រសួងការពារជាតិ។ មេបញ្ជាការកំពូលរបស់យើង កំពុងធ្វើអ្វីគ្រ​ប់យ៉ាងដើ​ម្បីធានាថា កងកម្លាំងប្រដាប់អាវុធរបស់យើងឈ្នះ ហើយយើងត្រូវតែជួយ»

បច្ចុប្បន្ននេះមានតែជនជាតិរុស្ស៊ីដែលមានអាយុចន្លោះពី ១៨ទៅ ៤០ឆ្នាំ និងជនបរទេ​សដែលមា​នអា​យុច​ន្លោះពី ១៨ទៅ៣០ឆ្នាំប៉ុណ្ណោះ ដែលអាចចុះឈ្មោះជាទាហានអាជីពនៅក្នុងយោធារុស្ស៊ីបាន។

 

 សូមបញ្ជាប់ថា បើតាមការឱ្យដឹងពីក្រសួងការពារជាតិថាទាហានរុស្ស៊ីចំនួន ១,៣៥១នាក់ ត្រូវបាន​សម្លាប់ និង ៣,៨២៥នា​ក់បានរងរបួសចាប់តាំងពីទីក្រុងមូស្គូ បានបញ្ជូនក​ងកម្លាំងប្រដាប់អាវុធរបស់ខ្លួ​នចូលទៅក្នុ​ងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ខែកុម្ភៈ។ ប៉ុន្តែតួលេខចុងក្រោយ មិនត្រូ​វបានធ្វើបច្ចុប្បន្នភាពនៅឡើយទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ