បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ស្ថានីយទូរទស្សន៍បារាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងគ្រោងនឹងផ្តល់យន្តហោះចម្បាំង Mirage 2000 ដល់អ៊ុយក្រែន។ Mirage 2000 គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយ ដែលមាន តួនាទីច្រើន។
លោក Macron បាននិយាយថា កាលពីថ្ងៃសុក្រ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទៅកាន់ប្រទេសបារាំង ដែលជាផ្នែកមួយនៃការប្រារព្ធខួប D-Day រដ្ឋាភិបាលរបស់លោកប្រកាសថាខ្លួននឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួន Mirages France នឹងផ្តល់ នៅពេលណា ឬក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីនោះទេ។
លោក Macron បាននិយាយថា ប្រទេសបារាំងបានស្នើឱ្យអ្នកបើកយន្តហោះអ៊ុយក្រែនត្រូវ បានបណ្តុះបណ្តាលនៅប្រទេសបារាំងចាប់ពីរដូវក្តៅនេះ។ បន្ថែមពីនេះទៅទៀត លោកនឹងជួយបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែន ៤៥០០នាក់ផងដែរ។ តែមិនបានបង្ហើបថាតើការបណ្ដុះបណ្ដាលនេះនឹងត្រូវធ្វើឡើងនៅទីណាទេ ដោយគ្រាន់តែបញ្ជាក់ថាក្នុងពេលនេះ មិនទាន់មានអ្នកជំនាញការយោធាបារាំងណាម្នាក់ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនឡើយ៕SP