បារាំង៖ ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាមនុស្ស ៩៩៤នាក់ត្រូវបានប៉ូលិសឃា​ត់ខ្លួននៅទូទាំងប្រទេស ខណៈការធ្វើកុបកម្មបានឈានចូលដល់ ថ្ងៃទី៤ ពាក់ព័ន្ធនឹង​ករណីប៉ូលិ​សបា​ញ់សម្លាប់យុវជនម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានBBC​ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។

 

រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដោយមានការគាំទ្រពីរថពាសដែ កធុ នស្រាល ដើម្បីបង្រ្កាបកុបកម្មដ៏ហិង្សា របស់ក្រុមបាតុករដែលផ្ទុះកំហឹង បន្ទាប់ពីប៉ូលិ សបាញ់ សម្លាប់យុ វជនម្នាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបា នគប់ គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខ នៅពេល ពួកគេចង់ធ្វើពិធីឧទ្ទិស នៅទីក្រុង Nanterre ដែលជាទីក្រុងសម្បូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវ ជនអាយុ ១៧ឆ្នាំ ឈ្មោះ Nahel M ត្រូវបានប៉ូលិសបាញ់សម្លាប់។ សាកសពក្មេងជំទង់រូបនេះ គ្រោងនឹងត្រូវបានបញ្ចុះនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ