ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារស្អែកនេះ ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៣ តុលា ២០២៣។

ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតមានឡើងជាង២សប្ដាហ៍ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,៤០០នាក់ ក្នុងនោះមានពលរដ្ឋបារាំង៣០នាក់ និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង។

គួរបញ្ជាក់ថា ពលរដ្ឋបារាំង ៧នាក់ កំពុងបាត់ខ្លួននៅឡើយ ក្នុងនោះមានស្ត្រីបារាំងម្នាក់ដែលត្រូវបានទទួលស្គាល់ថាស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានក្រុមហាម៉ាស ចាប់ជា ចំណាប់ខ្មាំង។ លោក ម៉ាក្រុង បាននិយាយថាពលរដ្ឋបារាំងផ្សេងទៀតក៏អាចត្រូវបានចាប់ជាចំណាប់ខ្មាំងដែរ តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ