ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប១៥ករណី ឃាត់ខ្លួនមនុស្ស៥៣នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៣ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន១៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ដថា ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ចំណែកអ្នកប្រព្រឹត្តល្បែងទាំង១៣នាក់ក៏ត្រូវបានបញ្ជូនទៅតុលាការទាំងអស់ដូចគ្នា ។ 

សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបានរយៈពេល៧ថ្ងៃនោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កំពង់ចាម  ក្រចេះ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ