ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឲ្យដឹងថា នៅពេលប្រកួតកីឡាស៊ីហ្គេម អ្នកកាសែតខ្មែរ អ្នកណានៅកន្លែងណា ត្រូវនៅកន្លែងនោះ អត់មានចល័តចុះឡើងនោះទេ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេរថា «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្កេម អ្នកណានៅកន្លែងណា ត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ នេះជាវិន័យដាច់ណាត់។ ការបំពានធ្ងន់ធ្ងរលើវិន័យនេះ អាចរហូតគេដាក់ពិន័យប្រទេសកម្ពុជាយើង មិនឲ្យចូលប្រកួតនាពេលខាងមុខទៀតបាន»។


សូមរំលឹកថា ត្រឹមថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ១០ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ