អូស្ត្រាលី៖ អ្នកស្រុករាប់ពាន់នាក់ដែលរស់ក្នុងទីក្រុងជាច្រើននៅរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី ដែលជារដ្ឋមួយមានប្រជាជនច្រើនជាងគេ ត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះទាំងយប់ ក្រោយជូនសេចក្តី ព្រមានអំពីគ្រោះទឹកជំនន់ជាង ១00កន្លែងនៅថ្ងៃសុក្រនេះ។ 

អាជ្ញាធរកំពុងជំរុញឱ្យអ្នកស្រុកជម្លៀសខ្លួនចេញពីផ្នែកខ្លះនៃទីក្រុងក្នុងតំបន់ New South Wales នៃ Wagga Wagga, Gunnedah និង Forbes ដែលមានផ្ទះប្រជាពលរដ្ឋប្រហែល ៩0,000នាក់ ។ ទឹកជំនន់នៅ នៅភាគខាងលិចទីក្រុងស៊ីដនីអាចឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៧០ ឆ្នាំជាមួយគ្នានោះដែរ អាជ្ញាធរអូស្ត្រាលីបានត្រៀម សេវាសង្គ្រោះបន្ទាន់បានធ្វើការជួយសង្គ្រោះទឹកជំនន់ចំនួននៅទីតាំងសំខាន់ៗ។

មួយរយៈចុងក្រោយ អ្នកស្រុកដែលហត់នឿយនឹងទឹកជំនន់នៅទូទាំងភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីកំពុងស៊ូទ្រាំនឹងគ្រោះទឹកជំនន់ដ៏ធំលើកទីបួនក្នុងឆ្នាំនេះ។ អាជ្ញាធរបានប្រកាសឱ្យដឹងថាយ៉ាងហោចណាស់ ២ ពាន់លានដុល្លារអូស្ត្រាលី (១.៣ ពាន់លានដុល្លារ) ត្រូវបានចំណាយក្នុងការសង្គ្រោះគ្រោះមហន្តរាយ ជួយអ្នកស្រុករាប់ពាន់នាក់ជួសជុលផ្ទះ ហើយក្នុងករណីខ្លះផ្លាស់ទីពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ