ថៃ៖ប្រជាជនថៃកំពុងរង់ចាំ ចំពោះការបើកឡើងវិញនូវប្រាសាទព្រះវិហារដែលនៅក្នុងទឹកដីកម្ពុជា បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយកាសែត  បាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។


កាសែតបាងកកប៉ុស្តិ៍  បន្ថែមថា  ដោយសារជម្លោះព្រំដែននៅតំបន់ជុំវិញទឹកដីដែលប្រទេសទាំងពីរទាមទារ ច្រកចូលប្រាសាទពីស្រុកគន្ធាលក ខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ ២០០៨ ដោយមានការដាក់ទាហានរាប់ពាន់នាក់មកពីប្រទេសទាំងពីរ នៅតែឈរជើងនៅតាមព្រំដែនក្នុងខេត្តស៊ីសាកេត អ៊ូប៊ុនរ៉ាត់ថានី និងស៊ូរិន។


កាសែត បាងកកប៉ុស្តិ៍  បន្តថា  ទាហាននៃប្រទេសទាំងពីរបានដាក់ពង្រាយនៅតាមព្រំដែន ដោយមានដាក់ទាហានចន្លោះ ១៥ទៅ ២០ម៉ែត្រមួយ នាឆ្នាំ ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទាមទារឱ្យភាគីទាំងពីរដកកងប្រដាប់អាវុធ ដែលឈរជើងនៅមុខប្រាសាទព្រះវិហារ ខាងភាគីកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ