ចាប់ពីថ្ងៃនេះ ថៃនឹងបន្ធូរបន្ថយវិធានការរឹតបន្តឹង និងផ្លាស់ប្ដូរពេលវេលាបម្រាមគោចរទូទាំងប្រទេស
ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានផ្តល់ពីសេចក្តីប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹងបន្ថែមទៀត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០នេះតទៅ។នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូត ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០។
ដោយនៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលថៃ និងផ្លាស់ប្តូរពេលវេលាបម្រាមគោរចរ ដែលហាមប្រជជនចេញពីផ្ទះពីចន្លោះម៉ោង ១១យប់ដល់ម៉ោង៤ព្រឹកវិញ ជាងនេះ អភិបាលក្រុង ខេត្តនីមួយៗពិចារណាសម្រួលការប្រើប្រាស់អាគាររបស់សាលារៀន ឬស្ថាប័នអប់រំសម្រាប់តែសកម្មភាពជួយសង្គ្រោះ ផ្តល់អំណោយឧបត្ថម ជួយកុមារកំព្រា ឬក្មេងក្រីក្រ និងក្មេងដែលអាចងាយរងគ្រោះ ប៉ុន្តែហាមមិនឱ្យបើកសម្រាប់ការសិក្សារៀនសូត្រ ឬការបណ្តុះបណ្តាលនានាបន្តទៀត។
អភិបាលក្រុង-ស្រុក និងខេត្តបិទទីតាំងជល់គោ ត្រី ការប្រកួតដែលមានលក្ខណៈស្រដៀងគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ស្របតាមស្តង់ដារតែមួយដោយសារតែទីតាំងទាំងនោះមានហានិភ័យនៃការឆ្លងខ្ពស់។ដោយ ឡែក ចំពោះអាជីវកម្មដូចជា ភោជនីដ្ឋាន ផ្សារទំនើប ហាងលក់ដុំលក់រាយ កន្លែងផ្តល់សេវាកម្មថែទាំ ស្នាក់នៅ កន្លែងមើលថែក្មេង និងមនុស្សចាស់ ការថតផ្សាយកម្មវិធីទូរទស្សន៍ ភាពយន្ត វីឌីអូ បន្ទប់ប្រជុំតាមសណ្ឋាគារ និងមណ្ឌលសន្និសិទព្រមទាំង កន្លែងហាត់ប្រាណ និងថែទាំងសុខភាពអាចបើកដំណើការឡើងវិញតាមការស័គ្រចិត្ត ឬបានត្រៀមលក្ខណៈគ្រប់គ្រាន់។
ក្នុងលិខិតដដែលក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅប្រទេសថៃទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរថៃក្នុងការអនុវត្តសេចក្តីប្រកាសនេះ ឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕SP