​ភ្នំពេញ​៖​ កម្ពុជា​-​ថៃ​ កំពុង​ចរចា​គ្នា​ ដើម្បី​បើក​ច្រកព្រំដែន​អន្តរជាតិ​ បាន​ ផា​កាត​ និង​ព្រំដែន​អន្តរជាតិ​ព្រំ​ ឡើង​វិញ​ ដើម្បី​ដោះ​ដូរ​ទំនិញ​ ជា​ពិសេស​ ចំពោះតែ​មធ្យោបាយ​ ដឹក​ទំនិញ​កសិផល​ផ្សេងៗ​តែ​ប៉ុណ្ណោះ​ ។​ នេះ​បើ​យោង​តាម​ហ្វ​ស​ប៊ុ​ក​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ។​

ក្នុង​កិច្ចប្រជុំ​ស្តី​ អំពី​ការងារ​សុំ​បើក​ច្រក​ ឲ្យ​មានដំណើរ​ការ​ ទំនិញ​ចេញ​-​ចូល​ ជាមួយ​ភាគី​ថៃ​ នៅ​សាលាស្រុក​ពោង​ណា​ម​រ៉​ន​ ខេត្ត​ច័ន្ទ​បូ​រី​ ប្រទេស​ថៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ មេ​សា​ លោក​ ផា​ន់​ ចាន់​ធុ​ល​ អភិបាលខេត្ត​ប៉ៃលិន​ បាន​លើក​សំណូមពរ​ ដល់​ភាគី​ថៃ​ ឲ្យ​ដំណើរការ​បើក​ច្រក​ទ្វារ​ ដើម្បី​នាំ​កសិផល​ និង​ទំនិញ​ចេញ​-​ចូល​ បន្ទាប់​មក​ឯកឧត្តម​អភិបាលខេត្ត​ច័ន្ទ​បូ​រី​ បាន​ឆ្លើយ​តប​នូវ​ សំណូមពរ​ របស់​ភាគី​កម្ពុជា​ ដោយ​ផ្អែក​លើ​គោលការណ៍​ ក្រសួងមហាផ្ទៃ​ថៃ​ នៅ​បន្ត​អនុវត្ត​ក្នុង​ខេត្ត​មួយ​ ត្រូវ​ឲ្យ​ដំណើរការ​មធ្យោបាយ​ ទំនិញ​ចេញ​-​ចូល​តែ​មួយ​ច្រក​ ។​

ជា​ការ​ឆ្លើយ​តប​អភិបាលខេត្ត​ច័ន្ទ​បូ​រី​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​ មានការ​ធូរស្រាល​ និង​មានការ​ជូនដំណឹង​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២០​ អំពី​ការ​ដំណើរការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ បាន​ ផា​កាត​ និង​ច្រក​ទ្វារ​ ព្រំដែន​អន្តរជាតិ​ព្រំ​ឡើង​វិញ​ ចំពោះតែ​មធ្យោបាយ​ ដឹក​ទំនិញ​កសិផល​ផ្សេងៗ​ ។​

សូម​រំលឹក​ថា​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដើម្បី​បង្ការ​និង​ ទប់ស្កាត់​ ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​ នៅ​ក្នុង​ប្រទេស​ថៃ​ទាំងមូល​ អាជ្ញាធរ​ខេត្ត​សា​កែវ​ បាន​សម្រេច​បិទ​ ជា​បណ្ដោះអាសន្ន​ នូវ​ច្រកព្រំដែន​កម្ពុជា​ ថៃ​ ទាំងអស់​គ្រប់​កម្រិត​ ៕

​ដោយ​  ៖​  E​ B​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ