លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការដាក់ឱ្យដំណើរការមុខងារសុំច្បាប់ឈប់សម្រាក តាមប្រព័ន្ធស្វ័យប្រវត្តិកម្មឌីជីថល
5 ម៉ោង មុន
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការដាក់ឱ្យដំណើរការមុខងារសុំច្បាប់ឈប់សម្រាក តាមប្រព័ន្ធស្វ័យប្រវត្តិកម្មឌីជីថល៕