លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តច័ន្ទ-បូរី ។
យោងតាមទំព័រហ្វេសប៊ុកយោធភូមិភាគទី៥ បានបញ្ជាក់ថា ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ហាការយោធាខេត្តត្រាតក្នុងថ្ងៃនេះ គឺ បានដោះស្រាយទំនាស់ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស ចេញ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំដែន ប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ ផងដែរ៕SS