អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់ប្រមាណ២,៦ តោន ដែលមានតម្លៃស្មើរនឹង ៩០,៨ លានដុល្លារ ក្នុងខេត្ត Rayong ក្នុងបំណងដឹកឆ្លងកាត់ព្រំដែន ភាគខាងត្បូង
បាងកក៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា បុរស៨នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍នៅក្នុងខេត្ត Rayong ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនជិត ២,៦ តោន ឆ្លងកាត់ព្រំដែនភាគខាងត្បូង។ ពួកគេមិនបានបញ្ជាក់លម្អិតពីគោលដៅដែលបានគ្រោងទុក ឬប្រភពដើមនៃថ្នាំញៀនទាំងនោះ នោះទេ។នេះបើតាមការចេញផ្សាយរបស់ យោងតាមសារព័ត៌មាន VN Express នៅថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៥។
នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃបាននិយាយថា ប្រសិនបើលក់ទៅក្រៅប្រទេស ថ្នាំញៀនទាំងនោះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង ៣ ពាន់លានបាត ស្មើនឹង ៩០,៨ លានដុល្លារ។
ថ្នាំញៀនត្រូវបានគេវេចខ្ចប់ក្នុងថង់ប្លាស្ទិក ដោយបន្លំជាកញ្ចប់ម្សៅពោត ។ កញ្ចប់នីមួយៗមានទម្ងន់ប្រហែលមួយគីឡូក្រាម។ អាជ្ញាធរបាននិយាយថា ពួកគេក៏បានរឹបអូសរថយន្តមួយគ្រឿង និងរថយន្តដែលគេជឿថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង