ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និងក្រសួងពាក់ព័ន្ធរបស់ថៃ ដែលបានជួយសម្រួលពន្យារពេលស្នាក់នៅដល់បងប្អូនពលរដ្ឋខ្មែរ ក្រោយរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងកំឡុងស្ថានការណ៍កូវីដ១៩ នេះ។ ការថ្លែងអរគុណនេះធ្វើឡើងក្នុង ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃជាមួយឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ នៅទីស្តីការក្រសួងការបរទេសថៃនៅរសៀលថ្ងៃទី០៨ ខែឧសភា។

ក្នុងឱកាសនេះ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងថៃ និងពិភាក្សាលើចំនុចសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ កសិកម្ម និងពាណិជ្ជកម្មផងដែរ។

ទន្ទឹមនេះ ឯកឧត្តម អ៊ូក សោភ័ណ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និងក្រសួងពាក់ព័ន្ធរបស់ថៃ ដែល ក្រោយរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងកំឡុងស្ថានការណ៍កូវីដ១៩ នេះ។ ជាពិសេសបានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានតាមតំបន់ជាច្រើនដែលសហការជាមួយក្រុមការងារស្ថានទូត ចុះជួយបងប្អូនពលរដ្ឋខ្មែរជាង ៣០ តំបន់នៅតាមខេត្តនានារបស់ថៃសរុបប្រមាណជាង ២០០០ នាក់ ដែលកំពុងរងផលប៉ះពាល់ខ្លាំងក្នុងកំឡុងពេលនេះ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ