ចិន ចេញការប្រកាសអាសន្នដល់ខេត្ត១០ ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះព្យុះភ្លៀង ដែលអាចនឹងកើតមានក្នុងកម្រិតខ្ពស់
ប្រទេសចិន ៖ មជ្ឈមណ្ឌលឧតុនិយមជាតិចិននៅថ្ងៃសៅរ៍នេះ បានចេញការព្រមានកម្រិត «ពណ៌ខៀវ» ចំពោះព្យុះភ្លៀងនៅតំបន់ជាច្រើននៃប្រទេស ដោយអំពាវនាវឱ្យមានវិធានការការពារទុកជាមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យចាត់ វិធានការសមស្រប ដើម្បីត្រៀមទប់ទល់នឹងព្យុះភ្លៀង ក៏ដូចជាដាក់កំហិតលើការធ្វើដំ ណើរប្រសិនបើចាំបាច់ និងជម្លៀសប្រជាជនចេញពីតំបន់ ដែលមានហានិភ័យខ្ពស់ផងដែរ។
បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីម៉ោង ០៨៖០០នាទីព្រឹកថ្ងៃសៅរ៍ដល់ម៉ោង ០៨៖០០នាទីព្រឹកថ្ងៃអាទិត្យ តំបន់ខ្លះនៃខេត្តសានស៉ី ,សាន់ស៉ី ,ហឺប៉ី , សានទុង , ហឺ ណាន ,ហ៊ូប៉ី ,ស៉ីឈាន់, ឆុងឈីង គួយចូវនិងយូណាន ត្រូវបានរំពឹងទុកថា នឹងអាចមា នភ្លៀងធ្លាក់ខ្លាំង តំបន់ខ្លះអាចនឹងជួបប្រទះភ្លៀងធ្លាក់ ក្នុងមួយម៉ោងជាង ៦០មីល្លីម៉ែត្រ អមដោយព្យុះផ្គររន្ទះ និងខ្យល់បក់កន្ត្រាក់ផងដែរ៕SP
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់