ក្រសួងសុខាភិបាលថៃលុបចោលការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោយស្ថានភាពកំពុងមានភាពប្រសើរឡើងជាសកល
បាងកក៖ ក្រសួងសុខាភិបាលសាធារណៈ ដោយលុបចោលក្រឹត្យចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ ដែលបានអនុញ្ញាតឱ្យក្រសួង ទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើង ឬរក្សាសន្តិសុខជាតិ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Royal Gazette នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីប្រកាសចុងក្រោយបំផុត ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកដែលបង្ហាញពីអត្រាមរណភាពឥឡូវនេះគឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ។
សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាតកាលពីថ្ងៃទី ១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់ ជំងឺកូវីដ-១៩ ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ទៅជាជំងឺឆ្លងដែលស្ថិតនៅក្រោមការឃ្លាំមើល។សេចក្តីប្រកាសបានបន្ថែមថាស្តុកវ៉ាក់សាំង ជំងឺ កូវីដ-១៩ របស់ប្រទេសថៃឥឡូវនេះគឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ហើយមិនចាំបាច់ទិញវ៉ាក់សាំងបន្ថែមទេ៕SP