រកឃើញក្រុមហ៊ុនធំៗចំនួន២ របស់សហរដ្ឋអាមេរិក បំពានឯកជនភាពរបស់អតិថិជននៅក្នុងប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ក្រុមហ៊ុន Google និងក្រុមហ៊ុន Meta ត្រូវបាអាជ្ញាធរកូរ៉េខាងត្បូង ធ្វើការពិន័យជាប្រាក់ក្នុងទំហំរាប់សិបលានដុល្លារអាម៉េរិកទៅលើក្រុ ចំពោះការបំពានច្បាប់ឯកជនភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន (PIPC) បានលើកឡើងថា ខ្លួនបានពិន័យក្រុមហ៊ុន Google ចំនួន ៦៩.២ ពាន់លានវ៉ុនស្មើ ៥០លានដុល្លារអាម៉េរិក និងពិន័យទៅលើក្រុមហ៊ុន Meta ចំនួន ៣០.៨ ពាន់លានវ៉ុន (២២ លានដុល្លារអាម៉េរិក) ។
ក្រុមហ៊ុនខាងលើ មិនបានជូនដំណឹងជាក់លាក់ដល់អ្នកប្រើប្រាស់សេវារបស់ខ្លួន ឬក៏ទទួលបានការយល់ព្រមជាមុននៅឡើយទេ អំឡុងការប្រមូលទិន្នន័យ និងការវិភាគព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់សម្រាប់ការប្រើប្រាស់ទៅលើការផ្សាយពាណិជ្ជកម្មតាមតម្រូវការណាមួយរបស់ក្រុមហ៊ុន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google និងអ្នកនាំពាក្យក្រុមហ៊ុន Meta លើកឡើងថា ក្រុមហ៊ុនតែងតែបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់ គ្រប់ទម្រង់ដល់អ្នកប្រើប្រាស់សម្រាប់ការគ្រប់គ្រង និងតម្លាភាព ដូច្នេះហើយ Meta មិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈកម្មការទេ ហើយនឹង បើកទូលាយជាសាធារណៈចំពោះគ្រប់ជម្រើស រួមទាំងការស្វែងរកសេចក្តីសម្រេចពីតុលាការ”៕SP