សេអ៊ូល៖ កូរ៉េខាងត្បូងគ្រោងនឹងធ្វើការបាញ់សាកល្បងលើកទី២ នៃរ៉ុក្កែតអវកាសឈ្មោះ Nuri ដែលផលិតក្នុងស្រុករបស់ខ្លួននៅថ្ងៃអង្គារ ក្នុងរយៈពេល៨ខែបន្ទាប់ពីការធ្វើតេស្តលើកទី១ ដែលបានបាញ់បង្ហោះដោយជោគជ័យ។
នៅថ្ងៃច័ន្ទគ្រាប់រ៉ុក្កែតនេះត្រូវបានដំឡើងនៅលើបន្ទះបាញ់បង្ហោះរបស់ខ្លួននៅឯមជ្ឈមណ្ឌលអវកាស Naro នៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ ការធ្វើតេស្តនេះត្រូវបានកំណត់ពេលនាសប្តាហ៍មុន ប៉ុន្តែត្រូវបានរុះរើវិញនៅប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមដំណើរការ ដោយសារតែមានបញ្ហាជាមួយនឹងឧបករណ៏ធុងអុកស៊ីតកម្ម។ យ៉ាងណាម៉ិញមន្ត្រីនឹងសម្រេចនៅរសៀលថ្ងៃអង្គារ ថាតើត្រូវបន្តឬយ៉ាងណា។
Nuri គឺជាគន្លឹះនៃផែនការរបស់កូរ៉េខាងត្បូង ដើម្បីសាងសង់ប្រព័ន្ធរុករកតាមផ្កាយរណបរបស់កូរ៉េ និងបណ្តាញទំនាក់ទំនង 6G ។ ប្រទេសនេះក៏មានគម្រោងបាញ់បង្ហោះផ្កាយរណបយោធាជាច្រើនផងដែរ ប៉ុន្តែក្រុមមន្ត្រីបានបដិសេធថា Nuri មិនមានការប្រើប្រាស់ជាអាវុធនោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏កំពុងធ្វើការជាមួយសហរដ្ឋអាមេរិកលើគន្លងគោចរតាមព្រះច័ន្ទដែរ ហើយសង្ឃឹមថានឹងចុះចតយានអវកាសនៅលើព្រះច័ន្ទនៅឆ្នាំ២០៣០៕ NR