សេអ៊ូល៖យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង៤៦នាក់ បានរងរបួសនៅក្នុងការផ្ទុះដ៏ខ្លាំងក្លាយនៅក្នុងអគារការិយាល័យមួយ នៅជិតតុលាការក្នុងទីក្រុង Daeguនៅព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ូលិសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃការវាយប្រហារនេះ ប៉ុន្តែ គេជឿថាវាអាចជាសកម្មភាពនៃការលួចដុត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBCនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីជំនាញបាននិយាយថា ជនសង្ស័យជាជនដៃដល់មានអាយុ៥០ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ជាមួយគ្នានេះដែរ អ្នកពន្លត់អគ្គីភ័យជាង ១៥០នាក់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងកណ្តាលភ្លាមៗបន្ទាប់ពីអគ្គីភ័យបានផ្ទុះឡើងនៅម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា បានធ្វើសេចក្តីរាយ ការណ៍អំពីការផ្ទុះដ៏ខ្លាំង និងផ្សែងខ្មៅចេញពីការិយាល័យរបស់ក្រុមហ៊ុនច្បាប់នោះ។

គួររំលឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០២០មានករណីខ្លាំងក្លាបែបនេះកើតឡើងម្តងរួចហើយ អគ្គីភ័យនៅឃ្លាំងមួយនៅ Icheon ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល បានសម្លាប់កម្មករចំនួន ៣៨ នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ