សេអ៊ូល៖ ប្រធានក្រុមហ៊ុន Hyundai Motor Group បាននិយាយនៅថ្ងៃអាទិត្យនេះថាខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួន ៥ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិកក្នុងវិស័យបច្ចេកវិទ្យាទំនើប។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានFinancial Post នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុន Hyundai Motor Group ដែលមានក្រុមហ៊ុន Hyundai Motor Co និង Kia Corp កាលពីថ្ងៃសុក្របានប្រកាសពីផែនការវិនិយោគ ៥.៥ ពាន់លានដុល្លារនៅក្នុងរដ្ឋ Georgia ដើម្បីសាងសង់រថយន្តអគ្គិសនី (EV) និងបរិក្ខារថ្ម និងជាង ៧.៤ ពាន់លានដុល្លារក្នុងឧស្សាហកម្មរថយន្តនៅអាមេរិក។

 ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung បាននិយាយថា "ខ្ញុំមានទំនុកចិត្តថារោងចក្រថ្មីនេះនៅក្នុងរដ្ឋ Georgia នឹងជួយយើងឱ្យក្លាយជាអ្នកនាំមុខគេក្នុងឧស្សាហកម្មរថយន្តនៅអាមេរិក ទាក់ទងនឹងការកសាងរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន នៅសហរដ្ឋអាមេរិករបស់យើង។

ក្រោយពីមានការលើកឡើងបែបនេះ លោក Biden ប្រធានាធីបតីអាមេរិក បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Hyundai លោកបន្ថែមថា យើងកំពុងក្លាយជាផ្នែកមួយនៃវិស័យរថយន្ត នឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវអនាគតរថយន្តអគ្គិសនីឈានមុខ" ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ