រុស្ស៊ី៖ យោធារុស្ស៊ី នៅប្រទេសស៊ីរីបាន វាយប្រហារជំរុំហ្វឹកហ្វឺន Nusra Front ក្នុងតំបន់ Sheikh Youssef នៃខេត្ត Idlib ហើយបានបំផ្លាញ កន្លែងសង្កេតការណ៍ យន្តហោះគ្មានមនុស្សបើក និង​ឧប​​ករណ៍បាញ់មីស៊ីល។ការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ទៅលើទីតាំងនៃរណសិរ្ស Nusra ដែ​ល​មានទំនាក់ទំនង នឹងក្រុមអាល់កៃដា នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបានសម្លា​ប់ពួកឧ​ទ្ទាម​ចំនួន ១២០ នាក់កាលពីថ្ងៃព្រហស្បតិ៍។

 

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ក៏បានរាយការណ៍ ពីការវាយប្រហារតាមអាកាស របស់រុស្ស៊ីនៅក្នុងខេត្ត Idlib ដោយឲ្យដឹងថា យន្ត ហោះ​ចម្បាំងរុស្ស៊ីបានធ្វើការវាយប្រហារ តាមអាកាសចំនួន ១៤ លើកកាលពីថ្ងៃព្រហស្បតិ៍ និងបា​នបាញ់មីស៊ីលពីដីទៅដីមួយគ្រាប់ទៅលើតំបន់កាន់ កាប់ដោយក្រុមឧទ្ទាមក្នុងខេត្ត ។

គួរបញ្ចាក់ថា កាន់កាប់ដោយក្រុម ឧទ្ទាមមួយចំនួន រួមទាំងក្រុមជ្រុលនិយមដូចជា Nusra Front បានលេចចេញជាទីតាំងរឹងមាំចុង ក្រោយរបស់ពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ