វិមានក្រឹមឡាំងបង្ហាញប្រតិកម្មយ៉ាងខ្លាំង ហើយខ្លួននឹងសងសឹកចំពោះវិធានការណ៍រឹតបន្តឹងទិដ្ឋាការរបស់សហភាពអឺរ៉ុបមកលើជនជាតិរុស្ស៊ី
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីពោលគឺលោកស្រី Maria Zakharova នៅសប្តាហ៍នេះ បានធ្វើការព្រលយពាក្យសម្តីនៅក្នុងសន្និសីទសារព័ត៌មានមួយថា រុស្ស៊ីនឹងមិនឆ្លើយតបលើការបិទខ្ទប់ ដូចដែលអឺរ៉ុបធ្វើការហាមឃាត់ទៅលើទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែទីក្រុងម៉ូស្គូនឹងចាត់វិធានការសងសឹកវិញចំពោះសកម្មភាពនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ័យទ័រ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានឯកភាពគ្នា ទៅលើវិធានការមួយ ដែលបង្កឱ្យមានផលលំបាកកាន់តែច្រើន រួមទាំងការចំណាយកាន់តែកើនឡើង សំរាប់ជនជាតិរុស្ស៊ី ដែលធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប។ ខណៈវិមានក្រឹមឡាំង ហៅវិធានការរឹតបន្តឹងនេះថា "ពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់" ។
ចាប់តាំងពីទទួលបានការឯកភាពលើវិធានការណ៍ថ្មីនេះ ប្រទេសលីទុយអានី តវីយ៉ា អេស្តូនី និងប្រទេសប៉ូឡូញ សុទ្ធតែបានអះអាងថា ពួកគេនឹងកំណត់ទៅលើវត្តមានរបស់ជនជាតិរុស្ស៊ីដែលឈានជើងចូលទឹកដីអឺរ៉ុប។
លោកស្រី Maria Zakharova បានចែករំលែកទស្សនៈមួយ ដែលសំដៅទៅលើវិធានការនេះថា វាសបញ្ជាក់ឱ្យឃើញពី "ចរិតពិតរបស់លទ្ធិសេរីនិយមគ្រាន់តែបាំងមុខប៉ុណ្ណោះ ដែលតាមពិតទៅ នៅពីក្រោយខ្នងពាក្យសេរីគឺគ្រាន់តែជារបបផ្តាច់ការតែប៉ុណ្ណោះ៕SP