ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកបណ្ឌិត មហាធៀរ ម៉ូហាម៉េដ ដែលមានអាយុ៩៧ឆ្នំាទៅ​ហើយនោះ ធ្វើតេស្តរកឃើញថា លោកមានវិជ្ជមានកូវីដ១៩ ហើយត្រូវបាននំាលោកយកទៅសម្រា​កព្យា​បា​លនៅឯមន្ទីរពេទ្យនៅរសៀលថ្ងៃពុធនេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters​នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។

 

ក្នុងសេចក្តីប្រកាសព័ត៌មានចេញពីការិយាល័យរបស់លោកបានលើកឡើងថា លោកបណ្ឌិតមហាធៀរ ម៉ូហាម៉េដបានចូលសម្រាកនៅឯវិជ្ជាស្ថានបេះដូងជាតិដើម្បីអង្កេតនិងតាមដានរយៈពេលពីរបីថ្ងៃបន្តទៀត តាមការណែនំារបស់ក្រុមវេជ្ជបណ្ឌិតចំណានៗនៅក្នុងប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា លោកបណ្ឌិត មហាធៀរ បានទទួលវ៉ាក់សំាងការពាររហូតដល់៣ដូសរួចមកហើ​យ​ដើម្បីប្រយុ​ទ្ធ​ប្រឆំាង​ទៅ​​នឹង​កូវីដ១៩នេះកាលពីខែវិច្ឆិកា ឆ្នំា២០២១៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ