ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ត្រូវបានសម្លាប់ដោយសាររន្ទះ ឬការរអិលបាក់ដី កាលពីចុងសប្តាហ៍នៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលមនុស្សរាប់​លាន​នាក់ត្រូ​វ​បានទុកចោលអនាថា ឬគ្មានផ្ទះសម្បែង នៅតំបន់ភាគឦសានជាតំបន់ទំនាប ដែលរងគ្រោះដោយ​ទឹក​ជំ​នន់ខ្យល់មូសុងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេស។

 

ជាមួយគ្នានេះផងដែរ មន្ត្រីប៉ូលីសក៏បាននិយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងរដ្ឋ Assam ដែល​ជាប្រ​ទេ​សជិ​តខាងរបស់ឥណ្ឌា មនុស្សយ៉ាងហោចណាស់ ១៧ នាក់ បានស្លាប់ក្នុងអំឡុង​ពេលរលក​នៃ​ទឹកជំ​ន​ន់​​ដែលបានចាប់ផ្តើមក្នុងខែនេះ ។

 លោក Arifuzzaman Bhuiyan ប្រធានមជ្ឈមណ្ឌលព្យាករណ៍ បាននិយាយថា ទន្លេជាច្រើននៃប្រ​ទេ​សបង់ក្លាដែសបានឡើងដល់កម្រិតគ្រោះថ្នាក់ ហើយកា​រហូរ​ចេ​ញពីភ្លៀងធ្លាក់ខ្លាំងពីទូ​ទាំងភ្នំឥ​ណ្ឌាបា​នធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

 

ជាក់ស្តែង ប៉ូលិស និងទាហានរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយទៅកាន់ផ្នែកខ្លះនៃប្រទេ សដើម្បី ជួយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ រហូតមកដល់ពេលនេះ មនុស្សប្រហែល ១០៥. ០០០ នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែមន្ត្រីប៉ូលីសបានប៉ាន់ប្រមាណថា មនុស្សប្រមាណជាង ៤ លា ននាក់ នៅតែជាប់គាំង។

លោក Syed Rafiqul Haque អតីតសមាជិកសភា និងអ្នកនយោបាយបក្សកាន់អំណាចនៅសង្កាត់ Sunamganj បាននិយាយថា ប្រទេសកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ប្រសិនបើប្រតិបត្តិការជួយ សង្គ្រោះមិនត្រូវបានធ្វើឡើងត្រឹមត្រូវ។

 គួរបញ្ជាក់ថា មនុស្សប្រហែល ៣,១ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដែលមនុស្សចំនួន ២០០.០០០ នាក់ កំពុងស្នាក់នៅក្នុងជំរកបណ្តោះអាសន្ន ដែលដំណើរការដោយរដ្ឋាភិបាលនៅលើទំនប់ទឹក ឬនៅលើខ្ពង់រាបផ្សេងទៀត៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ